This article was published in LIFT magazine of Phnom Penh Post newspaper on Wednesday, 20 April 2011 15:00
ទោះបីអ្នកបានដឹងហើយថា យុវវ័យសម័យបច្ចុប្បន្ននេះ មិនសូវជាចាប់អារម្មណ៍បទចម្រៀងសម័យបុរាណខ្មែរ រ៉ុក និង រ៉ូល (Khmer rock and roll) ទេ ប៉ុន្តែមិនដូចជាយុវជន ដទៃទៀតទេ យុវជន អ៊ុំ រតនឧត្តម ដែលមានឈ្មោះហៅក្រៅថា អូរូ ដែលស្រលាញ់ពេញចិត្តចំពោះ បទចម្រៀងចាស់ៗ ដែលច្រៀងដោយ លោក ស៊ិនស៊ីសាមុត ដែលជាអធិរាជសំឡេងមាស លោកស្រី រស់ សេរីសុទ្ធា លោកស្រី ប៉ែន រ៉ន ព្រមទាំងអ្នកចម្រៀងដទៃទៀត។
ទោះបីជាក្នុងសម្លៀកបំពាក់ទាន់សម័យ ប៉ុន្តែចរិករបស់ អូរូ គឺមិនទាន់សម័យនោះទេ។ គាត់មិនចូលចិត្តស្ដាប់បទសម័យ ដែលយុវវ័យជំនាន់ក្រោយនេះកំពុងតែច្រៀងនោះទេ ដោយសារតែពួកគេតែងតែនិពន្ធបទចម្រៀងដែលពាក់ពន្ធ័តែរឿងស្នេហា មួយមុខប៉ុណ្ណោះ។
កាលពីនៅតូច ដោយសារតែស្រលាញ់ចូលចិត្តបទចម្រៀងចាស់ៗ អូរូ បានចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់ ដើម្បីប្រមែរប្រមូលបទចាស់ៗ ដោយការថតសំឡេងតាមរយៈវិទ្យុ្ និង ការទិញកាសែតព្រមទាំងប្រមូល ថាសចម្រៀង (Vinyl)ចាស់ៗ ពីហាងមួយនៅជិតផ្សារចាស់។
គាត់បាននិយាយថា គាត់ស្រឡាញ់ថាសទាំងអស់នេះ ដោយសារតែអារម្មណ៍របស់គាត់ផ្ទាល់។ គាត់មិនដែលទទួលឥទ្ធិពលពីអ្នកណាឡើយ។ លោកបន្តទៀតថា៖ «ខ្ញុំពេញចិត្តបទចម្រៀងហ្នឹង ពីព្រោះតែភ្លេង អត្ថន័យនៃបទចម្រៀង និង រចនាប្ម័ទនៃការតែងនិពន្ធ ហើយអ្នកនិពន្ធជាច្រើន បានរៀបរាប់ពីទីកន្លែង ជីវិតរស់នៅប្រចាំថ្ងៃ ស្នេហា និង ការអប់រំ»។
លោក អូរូ បានបញ្ជាក់ទៀតថា៖ «ខ្ញុំកោតសរសើរអ្នកចម្រៀង និង អ្នកនិពន្ធ ដែលអាចនិពន្ធបទចម្រៀងខ្លួនឯងផ្ទាល់ប្រកបដោយភាពប៉ិនប្រសព្វ និង សក្ដានុពលខ្ពស់ ដូចជាលោក ញ៉ែម ថុល ពៅ ស៊ីផូ និងលោក ស្វាយ ស ជាដើម»។
ដោយមានការព្រួយបារម្ភចំពោះបទចម្រៀងចាស់ៗ លោក អូរូ បង្កើតគម្រោងមួយក្នុងការប្រមែរប្រមូលថាសចម្រៀងចាស់ៗ(Old vinyl)ដែលស្ទើរតែបាត់បង់អស់ទៅហើយ។ អ្វីដែលពិសេសនោះ គឺគាត់បាន និងកំពុងធ្វើជាយូរណាស់មកហើយនោះគឺថា មិនមាននរណាមួយជួយគាត់ ឬគាំទ្រគាត់ ក្នុងកិច្ចការនេះទេ។ គាត់ស្មគ្រ័ចិត្តធ្វើវា ដោយចិត្តស្រឡាញ់ និង ការអាណិត។
លោក អូរូ បាននិយាយទៀតថា គម្រោងរបស់គាត់ គឺគ្រាន់តែចង់អភិរក្សបទចម្រៀងខ្មែរចាស់ៗ ដើម្បីធ្វើឲ្យពួកគេមានជីវិត ទោះបីជាគាត់ត្រូវចំណាយប្រាក់កាសជាច្រើន ប៉ុន្តែគាត់មិនបានទទួលត្រឡប់មកវិញទេ ដោយសារតែគាត់គិតថា បទចម្រៀងខ្មែរបុរាណត្រូវតែថែរក្សា។
លោកអូរូ អះអាងថា៖ «ទោះបីជាខ្ញុំមិនមានលុយច្រើនដើម្បីចំណាយលើវា ប៉ុន្តែខ្ញុំនៅតែធ្វើ ពីព្រោះជីវិតគឺជាការតស៊ូ ហើយដោយសារតែខ្ញុំធ្លាប់ជាអ្នករត់តុ អ្នកឆុងកាហ្វេឲ្យគេ និងធ្វើការងារជាច្រើនទៀត ដូច្នេះការចំណាយរបស់ខ្ញុំគឺជារឿងធម្មតា។ ខ្ញុំសង្ឃឹមថា យុវវ័យជំនាន់ក្រោយនៅតែអាចស្ដាប់បទចម្រៀងបាន១០០ឆ្នាំទៀត»។
លោក អូរូ បន្តទៀតថា គម្រោងរបស់គាត់គឺជាគម្រោងរយៈពេលវែង ដោយសារបទចម្រៀងចាស់ៗជាច្រើន ជាបេតិកភណ្ឌជាតិខ្មែរ ដែលយើងមិនដឹងច្បាស់ថាគម្រោងរបស់គាត់នឹងចប់នៅពេលណា ហើយនឹងទទួលជោគជ័យពេលណា ម្យ៉ាងទៀត គាត់នឹងត្រូវទៅបរទេស ដើម្បីបន្តថ្នាក់អនុបណ្ឌិតដែលត្រូវចំណាយពេលប្រហែលជា១៩ខែ។
បន្ទាប់ពីគាត់បញ្ចប់ថ្នាក់អនុបណ្ឌិត គាត់នឹងផលិតបទចម្រៀងបន្ថែមទៀត ដើម្បីលក់ក្នុងគោលបំណងផ្ដល់ប្រាក់កាសដល់សាច់ញាតិរបស់អ្នក ចម្រៀង និង អ្នកនិពន្ធ មួយចំនួនជាមនុស្សចាស់ និង បានស្លាប់បាត់បង់ជីវិតទៅហើយ។
ទោះបីជាយ៉ាងណាក្ដី លោក អូរូ ក៏មានការព្រួយបារម្ភចំពោះផលិតកម្មមួយចំនួនដែលថតចម្លងបទ ចម្រៀងចាស់ៗសាឡើងវិញ ក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ពីព្រោះពេលខ្លះពួកគេផ្លាស់ប្ដូរបទកាព្យខ្លីៗ (Lyrics) ដោយគ្មានការត្រួតពិនិត្យ៕
Young people now hardly ever listen to the old Khmer rock and roll songs. But Oum Rattanak Oudom, who is known as Oro, is the exception and is obsessed with old songs sung by Sinn Sisamuth, Ros Serysothea, Peb Ron and others.
Dressed in a stylish uniform, Oro is not very up to date at all. He does not like any of the modern songs that the young generation sing along to right now because they are always love songs.
Oro has spent a great deal of time collecting old songs and has recorded them off the radio. He also buys cassettes and old vinyl records from a store near the Psar Chas, or old market.
He said he loves those old songs and he has never been influenced by the music of other modern singers. “I love those songs because of the music, the meaning and the style of composition. The composers described places, lifestyles, love and education.” he said.
“I admire the old singers and composers who write their own songs, have high potential and talent like Mr Nhem Tol, Pov Sithou and Svay Sa.”
Because of his love of old songs, Oro collects old vinyl records that are mostly extinct. He is something special because no one helps him or supports him at all. He does it because he is obsessed by it and simply loves the music.
Oro wants to conserve old Khmer rock and roll songs and has spent a lot of money doing it, but gets nothing back. He does it because he thinks that old Khmer songs should not be forgotten.
“Though I do not have much money to spend, I still buy them because life is a challenge and I used to be a waiter, a coffee maker and I did other jobs to help. I hope that our younger generation can still hear these songs in 100 years,” he said.
Oro said his project is long-term because the old songs are part of Cambodia’s heritage. He does not know when his project will finish and when it becomes a success. Now he plans to go abroad to pursue his master’s degree and that may take 19 months.
“I am well prepared to have a seminar and train others who are really obsessed with old songs if they have a solid commitment to the work, which is not easy.”
After he finishes his master’s course, he will produce some songs and give the money he makes to the old singers’ relatives and the old composers, some of whom are quite old and not well.
However, Oro is concerned about some reproductions of the old songs that have been made for commercial purposes, because sometimes they change the lyrics and sometimes they add some new lyrics.
“I feel sad when I hear these songs because these productions take something away from the original writers. They just want to get money from selling the old songs, but they do not care about copyright.” he added.
So far he has collected about 300 old vinyl records. Oum Rattanak Oudom is project manager and also co-director of the Elastic Cambodia organisation.
No comments:
Post a Comment