សំឡេងស្គរចាប់ផ្ដើមរោទ៏រន្ថើនៗ អមទៅដោយកាយវិការពន់ពែន អេសកន្លែងនេះបន្តិច អេសកន្លែងនោះបន្តិច ញាក់មុខចុះ ញាក់មុខឡើង រឺឯ ស្គររន្ថើនកាន់តែញាប់បន្តិចម្ដងៗ។ សកម្មភាពអស់ទាំងនេះ មិនមែនជារឿងចំលែកទាល់តែសោះ សំរាប់សិស្សានុសិស្សដែលកំពុងសិក្សាផ្នែកសិល្បៈល្ខោនខោលនៅសាលាមធ្យមវិចិត្រសិល្បៈ។
សិស្សម្នាក់ៗមានទឹកមុខទាំងសប្បាយផង ទាំងបារម្ភផង ពីព្រោះខ្លាចរាំខុសចង្វាក់។ ភ្លាមនោះស្រាប់តែសំឡេងស្គរបានស្ងាត់ ឮតែសំឡេងអ្នកគ្រូចាស់ម្នាក់ វ័យប្រមាណជា៦៥ឆ្នាំកំពុងស្ដីឲ្យសិស្សដែលរាំខុសក្បាច់ទាំងហេវហាត អស់កំលាំង។
ប៉ុន្តែ ការហាត់រៀនរបស់សិស្សនៅពេលនេះ ហាក់ដូចជាមិនសូវជា មានសកម្មភាពដូចពីមុនទេ បើយោងតាមលោក ស្រឿ ថាវរៈ ដែលជាគ្រូបង្ហាត់ ព្រមទាំងជានាយកផ្នែកល្ខោនខោល ហើយក៏ជាអនុប្រធានផ្នែកសាលារបាំ បានមានបង្ហើបឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ចំនួនសិស្សានុសិស្សដែលកំពុងសិក្សាល្ខោនខោលនេះ មានថយចុះគូរឲ្យព្រូយបារម្ភ។
នៅក្នុងជំនាន់នេះ សិស្សបាត់បង់បន្តិចម្ដងៗ ជិតទៅ៦០ភាគរយទៅហើយ បើប្រៀបធៀបទៅនិងចំនួនសិស្សដែលធ្លាប់សិក្សាកាលពីមុនមានចំនួន១០០នាក់ មកត្រឹមតែ៥០ទៅ៥៥នាក់តែប៉ុណ្ណោះ។
លោកគ្រូបានបន្តថា ទោះបីជាសាលារៀនមិនបង់ថ្លៃក៏ដោយ ក៏សិស្សមួយចំនួន បង្ខំចិត្តឈប់ ដោយសារតែ សិស្សភាគច្រើនមានជីវភាពមិនសូវជាធូធារប៉ុន្មានទេ«សិស្សខ្លះត្រូវធ្វើដំណើរឆ្ងាយ តាងពីពោធិ៍ចិនតុងឬស្សីជ្រុំ រឺ ជ្រោងចង្វា ហើយសិស្សខ្លះទៀតមករស់នៅជាមួយសិស្សគ្នាឯង ហើយកូនសិស្សភាគច្រើន សុទ្ធតែជាកូនចៅគ្រូៗ ដែលបន្សល់ទុកឲ្យកូនចៅ»។
លោកគ្រូ បានបន្តដោយទឹកមុខក្រៀមក្រមថា កូនចៅអ្នកមានជីវភាពធូធារ ពូកគេមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ លើសលែងតែ អ្នកនោះស្រលាញ់ចូលចិត្ត អំនត់ព្យាយាម មានសកម្មភាពរាល់ថ្ងៃ ពីព្រោះក្បាច់នៃល្ខោនខោលមានបន្សល់ទុក ពីដូនពីតាមក។ ម្យ៉ាងទៀត សាលានេះ មានការខ្វះខាតគ្រូបង្ហាត់ជាច្រើន ជាពិសេស គ្រូប្រចាំការ ប្រហែល១០ ទៅ ១៥ នាក់។
រឺឯ នៅ សមាគមន៍សិល្បៈខ្មែរអប្បរា មានទីតាងប្លក់លក់ងាវ ទូលគោក ដែលជាសមាគមន៏ទទួលបង្ហាត់ដោយមិនគិតប្រាក់ផ្នែកសិល្បៈតាងពីឆ្នាំ១៩៩៨ ក៏កំពុងជួបបញ្ហាដូចសាលាមធ្យមវិចិត្រសិល្បៈដែរ។
លោក ចក់ ចិត្រា អ្នកទទួលពាក្យសិក្សា និងជាគ្រប់គ្រង់ទូទៅក្នុងសមាគមន៍នេះ បានឲ្យដឹងថា តាមការសង្កេតរបស់លោក ចំនួនសិស្សមកសិក្សាមានការឡើងចុះៗ មិនអាចកំណត់បាន ប៉ុន្តែ លោកអាចនិយាយបានថា សិស្សដែលរៀននៅសមាគមន៍មិនសូវជាចាប់អារម្មណ៍ការហាត់ល្ខោនខោលនេះទេ ពីព្រោះវាមិនសូវបានចេញមុខក្នុងសង្គម ពូកគេចូលចិត្តហាត់របាំប្រពែណី។
លោក ចិត្រា បានបន្តដោយព្រួយបារម្ភថា សមាគមន៍សិល្បៈខ្មែរអប្បរាធ្លាប់បានការសំដែងទស្សនាដោយគ្មានឥតគិតថ្លៃ ជារាល់ល្ងាចថ្ងៃសៅរ៍ ប៉ុន្តែកម្មវិធីបែបនេះ លែងមានទៀតហើយ ដោយសារគ្មានការគាំទ្រពីប្រជាជនខ្មែរ។លោកបានបញ្ជាក់ថា ទោះបីជាមិនឥតគិតថ្លៃ ក៏ប្រជាពលរដ្ឋខ្មែរហាក់ដូចជាមិនចាប់អារម្មណ៍ លោកឃើញមានតែភ្ញៀវបរទេសប៉ុណ្ណោះ ដែលពួកគេត្រូវចំនាយ ៥ ទៅ៧ ដុល្លារសហរដ្ឋអាមេរិច។
លោក ព្រឿង ឈាង ដែលជាទីប្រឹក្សានៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ហើយលោកក៏ជាអតិតសាលកវិទ្យាធិការរង នៃសាកលវិទ្យាល័យវិចិត្រសិល្បៈ ដែលត្រូវបានស្គាល់ច្បាស់ជាសាលារចនា បានរំលឹកប្រាប់ថា សាកលវិទ្យាល័យក៏មានបញ្ហាមិនខុសពីសាលាមធ្យមវិចិត្រសិល្បៈទេ ប៉ុន្តែបញ្ហាគឺមកពីសាកលតែតែងជួបការលិចទឺក។
លោកគ្រូ ថាវរៈ ងាកមើលសិស្សបណ្ដើរ និយាយបណ្ដើរថា លោកគ្រូបានបង្រៀនសិស្សប្រាំបួនជំនាន់ហើយ គឺតាំងពីឆ្នាំ1990 មកម្លេះ ប៉ុន្តែ លោកគ្រូសង្កេតឃើញថា មានតែជំនាន់នេះទេ ដែលមិនសូវបានទៅសំដែងឯណាទេ គ្រាន់តែហាត់ និងសំដែងបន្តិចបន្តួចប៉ុណ្ណោះ លោកគ្រូ ថាវរៈ បន្តថា មិនដូចជំនាន់លោកគ្រូទេ «ខ្ញុំបានចេញសំដែងទាំងក្នុង និង ក្រៅប្រទេស ជាពិសេស នៅទ្វីបអឺរ៉ុប សឹងតែ គ្រប់ប្រទេសទៅហើយ»។
យុវសិស្ស ឈួន ឧត្តម វ័យ ១៨ឆ្នាំ ដែលជាសិស្សថ្នាក់ទី៤ នៃសាលាមធ្យមវិចិត្រសិល្បៈ បាននិយាយថា ខ្លួនគេបានសិក្សាអស់រយៈពេលប្រាំពីរឆ្នាំមកហើយ នៅតែពីរឆ្នាំទៀតប៉ុណ្ណោះ គេនឹងបញ្ចប់ការសិក្សា ល្ខោនខោលនេះហើយ។
យុវជនរូបនេះបន្តថា ដោយសារតែខ្លួនគេជាកូនគ្រូផង ហើយមានបំនិនពីកំណើត ទើបគេមានចំណាប់អារម្មណ៍ចង់រៀនល្ខោនខោលនេះ ឧត្តម បន្ថែមថា វាមានការលំបាកណាស់ ក្នុងការហាត់ក្បាច់ស្វានេះ «វាពិបាក់តាមកំរិតរបស់វា ដូចជាខ្ញុំអញ្ចឹង ការហាត់មានករិត ហើយវាត្រូវពន់ដៃ ពន់ជើង មានអ្នកខ្លះយំ មានអ្នកខ្លះថ្ងូរ»។
មិនខុសប្លែកពីឧត្តម ប៉ុន្មានទេ យុវសិស្ស ស្រូយ សារ៉ា វ័យ១៨ឆ្នាំ ដែលកំពុងសិក្សាឆ្នាំបញ្ចប់ ក្នុងសាលាជាមួយឧត្តមដែរ បានបញ្ចេញពីចំនាប់អរម្មណ៍ថា ការហាត់ល្ខោនខោលជាចំណង់ចំណូលចិត្តរបស់សារ៉ា បើទោះបីជាសារ៉ាត្រូវធ្វើដំណើរទៅមកៗ ក្នុងចំងាយសឹងតែ មួយជំហៀងភ្នំពេញក៏ដោយ។
ឧត្តម បានឆ្លៀតពេលសំរាកពីការហាត់ បានបន្តដោយទឺកមុខព្រួយបារម្ភថា ល្ខោនខោលនេះ គឺមិនសូវបានចេញមុខចេញមាត់ក្នុងសង្គមទេ យូៗចេញម្ដង ហើយអ្វីដែលពិសេសនោះ គឺខ្វះមុខខ្វះក្រោយ និងកន្លែងហាត់មានភាពតូចចង្អៀត ម្យ៉ាងសិស្សទាំងអស់ត្រូវប្រជុំគ្នាហាត់។
លោក ព្រឿង ឈាង បានឆ្លើយតបថា បញ្ហាខ្វះខាតសំភារៈ សាលាណាក៏ជួបប្រទះដែរ តែយើង«ត្រូវដោះស្រាយបន្តិចម្ដងៗ ពីព្រោះសំភារៈសិល្បៈ មិនអាចសប់គ្រប់ទេ រឺឯ ចំនួនគ្រូ សាលារចនា បានមន្ថែប២០ភាគរយ ប៉ុន្តែវានូវមិនទាន់គ្រប់គ្រាន់ទេ»។
លោកគ្រូ ស្រឿន ថាវរៈ បានផ្ដល់យោបល់ថា ដើម្បីជំរុញឲ្យសិស្សមកសិក្សាសិល្បៈនេះ សំរាប់ការហាត់រៀន យើងគូរប្រើជញ្ជាំងកញ្ចក់ ពីព្រោះកញ្ចក់អាចឲ្យសិស្សហាត់ដោយខ្លួនឯង ពួកគេអាចមើលឃើញនូវចំនុចខុសឆ្គងពីកញ្ចក់ មានកញ្ចក់ប្រៀបបានមានគ្រូបង្ហាត់ពីរនាក់។
មួយវិញទៀត យើងអាចប្រើ កំរាលពូក រឺកំរាលដែលអាចជៀសផុត ពីការគ្រោះថ្នាក់មួយចំនួន ដោយសារតែ ការហាត់ល្ខោនខោល ត្រូវលោត ផ្លោះ ដូច្នេះវាអាចនឹងប៉ះទង្គិះឆ្អឹង ហើយវានឹងបង្កគ្រោះថ្នាក់នៅពេលខាងមុខ។ លោកគ្រូបានសណូមពរថា យើងគូរតែបន្ថែមគ្រូ ដោយសារពេលខ្លះ មានសិស្ស មករៀនតែគ្មានគ្រូបង្រៀន។
អ្នកគ្រប់គ្រង់ទូទៅ នៃសមាគមន៍សិល្បៈខ្មែរអប្បរា លោក ចក់ ចិត្រា ក៏បានសំណូមពរថា មានតែខ្មែរទេ ដែលអាចថែរក្សារ សិល្បៈខ្មែរ ហើយលោកសង្ឃឹមថា កម្មវិធីសំដែងសិល្បៈជូនទស្សនានៅសមាគមន៍នេះ នឹងមានសារឡើងវិញ នៅពេលប្រជាពលរដ្ឋខ្មែរ ចាប់ផ្ដើមចាប់អារម្មណ៍។
No comments:
Post a Comment