Tuesday, September 4, 2012


នេះជា បទយកការណ៍ សម្រាប់កម្មវិធី សន្ទនាមតិ សំឡេងសហគមន៍ ដែល ផ្សាយ​ចេញពី វិទ្យុភ្នំប្រុសភ្នំស្រី FM 92.50 MHz ដែល​ផ្សាយ​ផ្ទាល់ រៀងរាល់ថ្ងៃ ចន្ទ័ ដល់ ថ្ងៃ សុក្រ វេលា​ម៉ោង​១១ ដល់ ម៉ោង​១២ ថ្ងៃ​ត្រង់ ហើយ​ចាក់ផ្សាយឡើង​វិញ រៀង​រាល់ ថ្ងៃ​ ពុធ ដល់ ថ្ងៃ​អាទិត្យ វេលា​ម៉ោង ៥ ដល់ ៦​ល្ងាច។ កុំភ្លេចណា!
 
R: ខណៈ​ពេល​កំពុង​ ដាក់​ជី​ សណ្ដែក​គួរ​ អ្នក​មីង មុំ ក្នុង​វ័យ​៤៥​ឆ្នាំ ជា​ម្ចាស់​ចំការ​សណ្ដែក​គួរ​ស្ថិត​ក្នុង​ភូមិ បឹង​បាសាក់ បាន​ឲ្យ​ដឹង​ថា អ្នក​មីង​ប្រកប​របរ​នេះ​ជិត​១០ឆ្នាំ​ហើយ។ បើ​និយាយ​​​ពី​សណ្ដែក​ដែល​កំពុង​បេះនេះ​ មាន​អាយុកាល​ប្រមាណ​ជា​ង១ខែ បើ​គិត​ តាង​ពី​ថ្ងៃ​ដាំ​មក។ ឆ្លៀត​ពេល​ចូក​ជី​ដាក់ សណ្ដែកគួរ បន្តិច​ ឆ្លៀត​មក​បង្ហើប​ឲ្យ​ដឹង​ថា​៖

Clip: «សណ្ដែក​ហ្នឹង​ជាង​១​ខែ​ហើយ ទើប​តែ​បេះ​បាន​៥​ដង...វា​អត់​មាន​ទឹក​ភ្លៀង​គ្រប់​គ្រាន់»។

 R: ដោយ​ឡែក កសិករ​ម្នាក់​ទៀត លោក ប្រុស​ ក្នុង​វ័យ​៣៨​ឆ្នាំ ក៏​បាន​រៀប​រាប់ មិន​ខុស​ពី អ្នក​មីង មុំ ប៉ុន្មានដែរ​។ លោក​បាន​ឲ្យ​ដឹង​ថា បើ​ពឹង​តែ​របរ​ដាំ​សណ្ដែក​គួរ និង ស្ពៃ គាត់​មិន​អាច​ផ្គត់​ផ្គង់​ជីវិភាព​គ្រួសារ​ដែល​មាន កូន​២​នាក់​ក្នុង​បន្ទុក​ទេ។ លោក ចោត​បញ្ហា​នេះ ដោយ​សារ​តែ​តម្លៃ​ បន្លែ​របស់​គាត់​មិន​មាន​ស្ថេរភាព។

Clip: «បើ​យើង​គិត​មុខ​របរ និង​គេ​វិញ...ដោយ​សារ​ការ​នាំ​ចូល​វាច្រើន»។

R: កំពុង​អង្គុយ​រង់ចាំ ម៉ូយ យក​បន្លែ​មក​ឲ្យ អ្នក​មីង ហេង ណារឿន អាយុ ៣២​ឆ្នាំ​ ជា​ឈ្មួល​កណ្ដាល ទិញ​បន្លែ​ពី​​ភូមិអង្គរ​ទៅ​លក់​នៅ ផ្សារ​បឹង​កុក។ជា​រៀង​រាល់​ថ្ងៃ អ្នក​មីង​ បាន​ប្រមូល​ទិញ​ បន្លែ​ដូចជា​ បន្លែ៤ទៅ៥ មុខ ក្នុង​នោះ មាន ស្ពៃក្រញ៉ាញ់ ស្ពៃរឹស ប្រមាណ​ជា​៥០ ទៅ ៦០ គីឡូក្រាម​ក្នុង​មួយ​មុខៗ។ ​តាម​ការ​រៀប​រាប់​របស់​អ្នក​មីង ទីផ្សារ​បន្លែ​ មិន​អាចស្ថិត​ស្ថេរបាន​ឡើយ បើ​បន្លែ​ជនគរ​ច្រើន តម្លៃ​ប្រាកដ​ជា​ដាំ​ក្បាល​ចុះ​ជៀសមិនរួច។

Clip:«តម្លៃ​ឡើង​ចុះតាម​ហាង​ឆេង...ជួនទិញ១៥០០ លក់១០០០ ខាត​៥០០ក៏មាន​ក្នុង​ម៉ាគីឡូ»។

 R: ដូច​ជា​មិន​ខុស​ពី​ អ្នក​មីង ណារឿនដែរ លោក ជា​មេភូមិ បឹង​បាសាក់។ លោក​បាន​បង្ហើប​ឲ្យដឹង ក្រោយ​ពី​ ឆ្លៀត​ពេល​ទំនេរ ពី​ការ​ចែក​អត្តសញ្ញាណប័ណ្ណ ឲ្យ​ប្រជាពលរដ្ឋថា ក្នុង​ភូមិ​នេះ មាន​២៥០ គ្រួសារ​ដែល​ប្រកបរបរ​ ដាំ​បន្លែ ហើយ​ភាគ​ច្រើន​ ពួក​គាត់ ដាំ សណ្ដែកគួរ និង ស្ពៃ។ ពេល​សួរពី ការ​គ្រប់​គ្រង់​តម្លៃ​កសិផល ជា​ពិសេស បន្លែ មេ​ភូមិ​រូប​នេះ បាន​ឆ្លើយតប​ថា នេះ​ជា​ទីផ្សារ​សេរី ដូច្នេះ យើង​មិន​អាចកំណត់​បាន​ទេ តែ​យើង​មាន​ការ​បង្ហាត់​បង្រៀន​គាត់ទៅ​​វិញ។

Clip: «វាពិបាក​ដែរ យើង​សម្រួល​ម៉េច...គ្រាន់​តែ​បាន​ម៉ា​រស់ៗ»។

 
R: បើតាម​ការ​រៀប​រាប់​ពី​ កសិករ​២​នាក់​ខាង​លើ ម្ចាស់​កសិផល​ មិន​អាច​កំណត់​តម្លៃ​ ​កសិផលរបស់​ខ្លួន​ឯង​បាន​ទេ ប៉ុន្តែ លោក​ ប្រុស​នៅ​តែ​ទទូច​ឲ្យ​ប៉ូលិស និង អាជ្ញាធរ​ពាក់​ពន្ធ័ជួយ ទប់​ស្កាត់ ការ​ហូរ​ចូល​បន្លែ​លើស​លប់​ពី ខាង​ក្រៅ​ខេត្ត។

Clip:

 R: រាជធានី ខេត្ត​ចំនួន​១៤ បាន​រងគ្រោះ​ដោយ​ការរាំងស្ងួត ដែលបានប៉ះពាល់​​ដល់​សំណាប​១៣.៤០៩​ហិកតា សន្ទូង​ពង្រោះ ១២៦.១២០​ហិកតា ខូ​ត​ខាត​សំណាប ៧០៤​ហិកតា​និងសន្ទូង​ពង្រោះ​១០.៦៤៩​ហិកតា​។​

No comments:

Post a Comment