នេះជា បទយកការណ៍ សម្រាប់កម្មវិធី សន្ទនាមតិ សំឡេងសហគមន៍ ដែល ផ្សាយចេញពី វិទ្យុភ្នំប្រុសភ្នំស្រី FM 92.50 MHz ដែលផ្សាយផ្ទាល់ រៀងរាល់ថ្ងៃ ចន្ទ័ ដល់ ថ្ងៃ សុក្រ វេលាម៉ោង១១ ដល់ ម៉ោង១២ ថ្ងៃត្រង់ ហើយចាក់ផ្សាយឡើងវិញ រៀងរាល់ ថ្ងៃ ពុធ ដល់ ថ្ងៃអាទិត្យ វេលាម៉ោង ៥ ដល់ ៦ល្ងាច។ កុំភ្លេចណា!
R: ខណៈពេលកំពុង ដាក់ជី សណ្ដែកគួរ
អ្នកមីង មុំ ក្នុងវ័យ៤៥ឆ្នាំ ជាម្ចាស់ចំការសណ្ដែកគួរស្ថិតក្នុងភូមិ
បឹងបាសាក់ បានឲ្យដឹងថា អ្នកមីងប្រកបរបរនេះជិត១០ឆ្នាំហើយ។
បើនិយាយពីសណ្ដែកដែលកំពុងបេះនេះ មានអាយុកាលប្រមាណជាង១ខែ បើគិត តាងពីថ្ងៃដាំមក។
ឆ្លៀតពេលចូកជីដាក់ សណ្ដែកគួរ បន្តិច ឆ្លៀតមកបង្ហើបឲ្យដឹងថា៖
Clip: «សណ្ដែកហ្នឹងជាង១ខែហើយ
ទើបតែបេះបាន៥ដង...វាអត់មានទឹកភ្លៀងគ្រប់គ្រាន់»។
R: ដោយឡែក កសិករម្នាក់ទៀត លោក ប្រុស
ក្នុងវ័យ៣៨ឆ្នាំ ក៏បានរៀបរាប់ មិនខុសពី អ្នកមីង មុំ ប៉ុន្មានដែរ។
លោកបានឲ្យដឹងថា បើពឹងតែរបរដាំសណ្ដែកគួរ និង ស្ពៃ
គាត់មិនអាចផ្គត់ផ្គង់ជីវិភាពគ្រួសារដែលមាន កូន២នាក់ក្នុងបន្ទុកទេ។ លោក
ចោតបញ្ហានេះ ដោយសារតែតម្លៃ បន្លែរបស់គាត់មិនមានស្ថេរភាព។
Clip: «បើយើងគិតមុខរបរ
និងគេវិញ...ដោយសារការនាំចូលវាច្រើន»។
R: កំពុងអង្គុយរង់ចាំ ម៉ូយ
យកបន្លែមកឲ្យ អ្នកមីង ហេង ណារឿន អាយុ ៣២ឆ្នាំ ជាឈ្មួលកណ្ដាល
ទិញបន្លែពីភូមិអង្គរទៅលក់នៅ ផ្សារបឹងកុក។ជារៀងរាល់ថ្ងៃ អ្នកមីង
បានប្រមូលទិញ បន្លែដូចជា បន្លែ៤ទៅ៥ មុខ ក្នុងនោះ មាន ស្ពៃក្រញ៉ាញ់ ស្ពៃរឹស
ប្រមាណជា៥០ ទៅ ៦០ គីឡូក្រាមក្នុងមួយមុខៗ។ តាមការរៀបរាប់របស់អ្នកមីង
ទីផ្សារបន្លែ មិនអាចស្ថិតស្ថេរបានឡើយ បើបន្លែជនគរច្រើន
តម្លៃប្រាកដជាដាំក្បាលចុះជៀសមិនរួច។
Clip: «តម្លៃឡើងចុះតាមហាងឆេង...ជួនទិញ១៥០០
លក់១០០០ ខាត៥០០ក៏មានក្នុងម៉ាគីឡូ»។
R: ដូចជាមិនខុសពី អ្នកមីង ណារឿនដែរ
លោក ជាមេភូមិ បឹងបាសាក់។ លោកបានបង្ហើបឲ្យដឹង ក្រោយពី ឆ្លៀតពេលទំនេរ
ពីការចែកអត្តសញ្ញាណប័ណ្ណ ឲ្យប្រជាពលរដ្ឋថា ក្នុងភូមិនេះ មាន២៥០
គ្រួសារដែលប្រកបរបរ ដាំបន្លែ ហើយភាគច្រើន ពួកគាត់ ដាំ សណ្ដែកគួរ និង ស្ពៃ។
ពេលសួរពី ការគ្រប់គ្រង់តម្លៃកសិផល ជាពិសេស បន្លែ មេភូមិរូបនេះ បានឆ្លើយតបថា
នេះជាទីផ្សារសេរី ដូច្នេះ យើងមិនអាចកំណត់បានទេ តែយើងមានការបង្ហាត់បង្រៀនគាត់ទៅវិញ។
Clip: «វាពិបាកដែរ
យើងសម្រួលម៉េច...គ្រាន់តែបានម៉ារស់ៗ»។
R: បើតាមការរៀបរាប់ពី
កសិករ២នាក់ខាងលើ ម្ចាស់កសិផល មិនអាចកំណត់តម្លៃ កសិផលរបស់ខ្លួនឯងបានទេ
ប៉ុន្តែ លោក ប្រុសនៅតែទទូចឲ្យប៉ូលិស និង អាជ្ញាធរពាក់ពន្ធ័ជួយ ទប់ស្កាត់
ការហូរចូលបន្លែលើសលប់ពី ខាងក្រៅខេត្ត។
Clip:
R:
រាជធានី ខេត្តចំនួន១៤ បានរងគ្រោះដោយការរាំងស្ងួត ដែលបានប៉ះពាល់ដល់សំណាប១៣.៤០៩ហិកតា សន្ទូងពង្រោះ ១២៦.១២០ហិកតា ខូតខាតសំណាប ៧០៤ហិកតានិងសន្ទូងពង្រោះ១០.៦៤៩ហិកតា។