Wednesday, February 22, 2012

Rural development

http://www.phnompenhpost.com/index.php/2012022254670/LIFT/revitalising-ratanakiri.html

នៅ​​សម័យ​នេះ មិន​មាន​កន្លែង​ណា​ដែល​យើង​មិន​អាច​ទៅ​ដល់​នោះ​​ទេ​ ទោះ​បី​ជា​នៅ​​​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ​យ៉ាង​​ណា​ក៏​ដោយ​​ ជា​​ឧទាហរណ៍​ ខេត្ត​មណ្ឌល​គីរី​ ព្រះ​វិហារ ឧត្ដរមាន​ជ័យ និង ខេត្ត​​រតនៈគីរី​ដែល​​ជា​ខេត្ត​ឆ្ងាយ​បំផុត​ក៏​យើង​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​បាន​ដែរ​។​​

ទន្ទឹម​និង​នេះ ការ​អភិវឌ្ឍន៍ មិន​មែន​សំដៅ​រក​ការ​អភិវឌ្ឍន៍​តែ​​នៅ​ទី​ប្រជុំ​ជន​នោះ​ទេ គឺ​ក៏​មាន​អភិវឌ្ឍន៍​នៅ តាម​តំបន់​ដាច់​ស្រយាល​ផង​ដែរ​។​ក្នុង​បរិបទ​នេះ យើង​ត្រូវ​ពិនិត្យ​មើល​បណ្ដា​ខេត្ត​​ឆ្ងាយ​ៗ​ដូច​ជា​ ខេត្ត​រតនៈគីរី​ជា​ដើម​ ហើយ​ថ្មី​ៗ​នេះ កំណត់​ផ្លូវ​ថ្មី​ស្រលាង​មួយ​ខ្សែរ​ត្រូវ​បាន​សាង​សង់​​​មក​ដល់​ខេត្ត​ភាគ​ឥសាន្ត​មួយ​នេះ​ ។

តើ​នឹង​មាន​អ្វី​ផ្លាស់​ប្ដូ​បន្ទាប់​ពី​ប្រព្ធ័ន​​​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ដាច់​ស្រយាល​​បាន​កំពុង​រីក​ចំរើន​​បន្តិច​​ម្ដង​ៗ​?​​តើ​យុវ​វ័យ​នៅ ទី​នោះ​នឹង​អាច​ទទួល​បាន​អ្វី​ពី​ការ​អភិវឌ្ឍន៍​បែប​នេះ​?

លោក​ ហាក់ ប្រុស​ក្នុង​វ័យ​៣០​ឆ្នាំ​ជា​អាជីករ​លក់​បាយ​នៅ បរិវេន​រមណីយដ្ឋាន​បឹង​យក្ស​លោម​បាន​ឲ្យ​ដឹង​ដែរ​ថា​​តាំង​ពី​ផ្លូវ​ថ្មី​​បាន​ត្រូវ​ស្ថាបនា​ ​ភ្ញៀវ​មក​ទស្សនា​មាន​ការ​កើន​ឡើង​«៦០%​គឺ​ជា​​អ្នក​ទេសចរណ៍​ក្នុង​តំបន់​ រឺឯ​៤០%​ជា​អ្នក​ទេសចរណ៍​បរទេស​»​​​។

លោក​ សុខ សុធារិទ្ធឹ​​មាន​អាយុ​២២​ឆ្នាំ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ គាត់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម តែ​គាត់​​បាន​មក​រស់​នៅ និង​ធ្វើ​ការ​នៅ​​រតនៈគីរី​​អស់​រយៈ​ពេល​ជិត​៦​ឆ្នាំ​ហើយ​។​ ធារិទ្ធឹ​បាន​និយាយ​ទៀត​ថា ប្រ​ព័ន្ធ​ទឹក​ស្អាត​ និង​អគ្គិសនី​មិន​មាន​​ចោត​ជា​បញ្ហា​នោះ​ទេ​ ពី​ព្រោះ​វា​មាន​យូរ​មក​ហើយ​ ប៉ុន្តែ​បញ្ហា​ដែល​ផ្ដោត​សំខាន់​ផ្លូវ​។​ វា​ពិត​ជា​ល្អ​សំរាប់​សិស្ស​នៅ​ទី នេះ​ ទោះ​បី​ជា​មាន​ដី​ហុច​បន្តិច​ក្ដី​ វា​នឹង​មាន​ភាព​ល្អ​ប្រ​សើរ​នៅ​ពេល​ខាង​មុខ​។​

លោក​ ហាក់​ ប្រុស​​ក៏​បាន​វែក​ញែក​បន្ថែម​ថា វា​ក៏​មាន​ទាំង​លទ្ធផល​វិជ្ជមាន​និង​អវិជ្ជមាន​។​ វា​នឹង​មាន​​ការ​ផ្លាស់​ប្ដូ​បន្តិច​បន្តួច​ចំពោះ​យុវជន​ ពី​ព្រោះ​ទោះ​បី ខេត្ត​នេះ​​​បាន​ទទួល​ចំនួន​អ្នក​ទេសចរណ៍​កើន​ឡើង ក៏​យុវជន​យើង​បាន​ទទួល​ការងារ​​តូច​តាច​​ផ្សេង​ៗ​ដូច​ជា​អ្នក​លក់​រឺ​ផ្ដល់​សេវា​កម្ម​ការងារ​។​ លោក​បន្ត​ថា​​និយាយ​ពី​ផ្ដល់​ល្អ​ចំពោះ​​វិស័យ​អប់​រំ​ លោក​មិន​សូវ​មាន​ជំនឿ​​ប៉ុន្មាន​ទេ​។​ ​​

បើ​តាម​លោក ង៉ែត​ ពិទូ​ ប្រធា​ន​មន្ទី​ទេស​ចរណ៍​ក្នុង​ខេត្ត​រនតៈ​គីរី​​ថា​ ខេត្ត​រនតៈគីរី ជា​តំបន់​អេកូ​​ទេសចរណ៍​​មួយ​ក្នុង​ចំនោម​៤​ខេត្ត​​ភាគ ឥសាន្ត​ក្នុង​ប្រទេស​យើង​​« ក្នុង​​ឆ្នាំ​ ២០១៥ ភ្ញៀវ​ទេសចរណ៍ នឹង​ត្រូវ​កើន​ឡើង​ដល់​ទៅ​៣០​ម៉ឺន​នាក់​​ក្នុង​មួយ​ឆ្នាំ​​ ​​បន្ទាប់​ពី​ផ្លូវ​ជាតិ​លេខ​៧៨​ ដែល​ចាប់​ផ្ដើម​ពី អូ​ពង់មាន់ មក​ដល់​ក្រុង​បាលុង​ទី​រួម​ខេត្ត​រតនៈគីរី​​»​។

លោក​ ពិទូ​បាន​មាន​ប្រសាសន៍​បន្ត​ថា​ចំនួន​សិស្ស​និង​និសិត្ស​ដែល​ចង់​រៀន​មុខ​វិជ្ជា​ទេសចរណ៍​បាន​កើន​ឡើង​ ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា​វា​ជា​រឿង​ពិបាក​ដែល​និយាយ​ថា​​អត្រា​​ចំនួន​សិស្ស​​មុខ​ជំនាញ​ផ្សេង​ទៀត​កើន​​ឡើង​ដែរ​។ លោក​គ្រាន់​តែ​បញ្ជាក់​ថា​ អ្វី​ដែល​លោក​បាន​ដឹង​គឺ​ផល​ប្រយោជន៍​ភាគ​ច្រើន​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍​​គឺ​បាន​​ធ្លាក់​ទៅ​ដល់​ប្រជាជន​ក្នុង​សហគមន៍​ផ្ទាល់ ដូច្នេះ​តិច​រឺ​ច្រើន​ យុវជន​យើង​នឹង​បាន​ទទួល​។

អ្នក​ស្រី ចាន់ ខាំ​ឃឿ ប្រធាន​មន្ទី​អប់រំ យុវជន និង កីឡា​ខេត្ត​រតនៈគីរី​បាន​មាន​ប្រសាសន៍​ថា អត្រា​បង់​បោះ​ការ​សិក្សា​ក្នុង​ខេត្ត​រតនៈគីរី​ត្រូវ​បាន​កាត់​បន្ថយ​បើ​ប្រៀប​ធៀប​ទៅ​និង​ឆ្នាំ​មុន​ៗ​ពី​ព្រោះ​មន្ទី​បាន​ពង្រីក​វិទ្យា​ល័យ​ទៅ​កាន់​ស្រុក​ឆ្ងាយ​ៗ​ដូច​ជា​ អូយ៉ាដាវ បរកែវ និង អណ្ដូង​មាស​ជា​ដើម​។​​កាល​ពី​មុន ខេត្ត​នេះ​មាន​តែ​វិទ្យាល័យ​ចំនួន​២​តែ​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​វិទ្យាល័យ​ចំនួន​៥​​បាន​កំពុង​ដំណើរ​ការ​។​

អ្នក​ស្រី​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា បញ្ហា​ធំ​គឺ​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ ពី​ព្រោះ​ខេត្ត​នេះ​មាន​សាកលវិទ្យាល័យ​តែ​មួយ​ ហើយ​មុខ​ជំនាញ​ក៏​មិន​មាន​ច្រើន​ដែរ​ ដូច្នេះ​សិស្ស​ដែល​មាន​លទ្ធភាព ពួក​គេ​បន្ត​ការ​សិក្សា​ក្នុង​ទីក្រុង​ភ្នំពេញ​ ប៉ុន្តែ​សិស្ស​មាន​ជីវភាព​ខ្សត់​ខ្សោយ​ អាច​ត្រឹម​តែ​រក​ការងារ​ធ្វើ​តាម​សហគមន៍​ពួក​គេ​ប៉ុណ្ណោះ​។​ បញ្ហា​នេះ មន្ទី​​អប់​រំ​មិន​ទាន់​អាច​ឆ្លើយ​តប​បាន​នៅ​ឡើយ​ទេ​។​

លោក ចាន់ ង៉ុក​អាយុ​២៦​ឆ្នាំ​ ជា​ជន​ជាតិ ក្រិង​ ​មាន​​ស្រុក​កំណើត​​ក្នុង​​ខេត្ត​រតនៈគីរី​ តែ​លោក​បាន​បន្ត​ការ​សិក្សា​និង​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។​ លោក​ជា​និសិត្ស​ពេទ្យ​ឆ្នាំ​ទី​៦​ នៃ​សាកល​វិទ្យាល័យ​សុខាភិបាល បាន​ឲ្យ​ដឹង​ថា​ការ​អភិវឌ្ឍន៍​នៅ​តំបន់​នេះ យុវជន​ហាក់​បី​ដូច​នៅ​មិន​ទាន់​មាន​ការ​ចូល​រួម​អ្វី មួយ​ជា​ដុំ​កំភួន​នោះ​ទេ ទោះ​បី​ជា​មាន​អង្គការ ក្រៅ​រដ្ឋាភិបាល រឺ​ជាតិ​ក្តី ។​និសិត្ស​ពេទ្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ នៅ​ទី​នេះ វា​តែង​តែ មាន​បព្ហា​ខ្លះ​ៗ​ដែល​ទាក់ទិន និង​ការ​រស់នៅ សុវត្តិភាព​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ​ ព្រម​ទាំង​សេវ៉ា​សង្គម។​វា​មិន​ខុស​ពី​ស្ថាន​ភាព​នៅ​តំបន់​ផ្សេង​ៗ​ទេ​ ។

លោក​ង៉ុក​បាន​និយាយ​បន្ត​ថា​ ដូច​នេះ​ ចំនុច​ដែរ​សំខាន់​នៅ​សហគមន៍​នេះ ត្រូវ​ធ្វើ​យ៉ាង​ណា​​ឲ្យ​ ពួក​គេ បាន​យល់​ពី​សារ​ប្រយោជន៍​ នៃ​ការ​អភិវឌ្ឍន៍​​ យ៉ាង​ដូច​ម្តេច​? ជំរុញ​ឲ្យ​ពួក​គេ​រៀន​ទទួល​ពី​អ្វី​ដែល​ថ្មី​ៗ ​ដែល​ជា​ការ​រីក​ចំរើន​ដល់​សហគមន៌​គេ ​និង គ្រួសារ​ជា​បព្ហា​ចំា​បាច់​បំផុត​។ជា​ពិសេស​នេះ ឲ្យ​ពួក​គេ រៀន​សូត្រ ​និង​ដឹង​ពី​ជោគ​វាសនា​អនាគត​ពួក​គេ ចំពោះ​ការ​អប់​រំ បព្ហា​ដី​ធ្លី បព្ហា​ព្រៃ​ឈើ បព្ហា​នយោបាយ​ខ្លះ​ៗ​ផង​ដែរ​។

និសិត្ស​ពេទ្យ​ជនជាតិ​​ភាគ​តិច​រូប​នេះ​បាន​អះ​អាង​ថា បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​សុខាភិបាល​ លោក​នឹង​ត្រលប់​ទៅ​អភិវឌ្ឍន៍​សហគមន៍​របស់​លោក​វិញ តែ​លោក​ត្រូវ​តែ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ដូច​ជា​ «យើង​ត្រូវ​រៀប​ចំ​បរិបទ​រស់​នៅ​ ផ្នត់​គំនិត​។ ផ្នែក​នយោបាយ​ ក៏​ជា​ផ្នែក​មួយ​ដែល​យើង​ត្រូវ​ពង្រឹក​​ផង​ដែរ​។​ខ្ញុំ​និង​ព្យាយាម​រក​មូនិធិ​ដើម្បី​អភិវឌ្ឍសហគមន៍​ខ្ញុំ​»​។

លោក ចាន់ ង៉ុក​បាន​បន្ត​ថា ស្រប​និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធស្អាត លោក​ក៏​សូម​ឲ្យ រដ្ឋា​ភិបាល ត្រូវ​ពង្រឹង​នូវ​សេវ៉ា​សង្គម​ជា​ចាំ​បាច់ បព្ហា​ពុក​រលួយ​តាម​សាលា​រៀន ​ក៏​ដូច​ជា​ស្ថាប័ន​រដ្ឋ​ផ្សេង​ៗ​ផង​ដែរ សេវ៉ា​ពេទ្យ និងសេវ៉ា​សាធារណ​ផ្សេង​ៗ​ទៀត ជា​បព្ហា​ដ៏​ក្តៅ​ក​គុក ហើយ​នេះ​ជា​វិធី​​ដើម្បី ឲ្យ​យុវជន​បាន​ទទួល​នូវ​តម្តាភាព​ការ​អភិវឌ្ឍន៍​ ឲ្យ​បាន​សម​តុល្យ​ក្នុង​​សង្គម​។

No comments:

Post a Comment