Saturday, January 22, 2011
ល្ខោនខោលខ្មែរកំពុងប្រឈមមុខនឹងការលោះប្រជាប្រិយភាព
យើងតាម ការសង្កេតរបស់ខ្ញុំ ខ្ញុំបានឃើញថា សិស្សានុសិស្សដែលកំពុងជួបបញ្ហាមួយចំនួន ដូចជា សំភារៈហាត់ គ្រូបង្ហាត់។
ដូច្នេះ ដោយសារតែបានឃើញពីបញ្ហានេះ ខ្ខុំសង្ឃឹមយ៉ាងមោះមុតថា យើងទាំងអស់ជាកូនខ្មែរ នឹងត្រូវអ្វីមួយដើម្បីជួយពួកគាត់។
សិស្សទាំងអស់កំពុងរៀន ក្នុងសាលាមធ្យមវិចិត្រសិល្បៈ ហើយខ្ញុំគិតថា នឹងទិញកំរាល ដើម្បីការពារពេលពួកគេហាត់ក្បាច់ ជៀសវាងការប៉ះទង្គិះឆ្អឹង។
ចង់ទំនាក់ទំនងព័ត៌មានមន្ថែប៖ (+855)17 241 531
Friday, January 21, 2011
ល្ខោនខោលខ្មែរកំពុងប្រឈមមុខនឹងការលោះប្រជាប្រិយភាព
កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានទៅសាលាមធ្យមវិចិត្រសិសល្បៈ ដែលនេះជាអ្វីដែលខ្ញុំចង់ប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍ដូចខ្ញុំដែរ។
សំឡេងស្គរចាប់ផ្ដើមរោទ៏រន្ថើនៗ អមកទៅដោយកាយវិការពន់ពែ អេសកន្លែងនេះបន្តិច អេសកន្លែងនោះបន្តិច ញាក់មុខចុះ ញាក់មុខឡើង រឺឯ ស្គររន្ថើនកាន់តែញាប់បន្តិចម្ដងៗ។ សកម្មភាពអស់ទាំងនេះ មិនមែនជារឿងចំលែកទាល់តែសោះ សំរាប់សិស្សានុសិស្សដែលកំពុងសិក្សផ្នែកសិល្បៈល្ខោនខោលនៅសាលាមធ្យមវិចិត្រសិល្បៈ។
សិស្សម្នាក់ៗមានទឹកមុខទាំងសប្បាយផង ទាំងបារម្ភផង ពីព្រោះក្លាចរាំខុសចង្វាក់ ភ្លាមនោះស្រាប់តែសំឡេងស្គរបានស្ងាត់ ឮតែសំឡេងអ្នកគ្រូចាស់ម្នាក់ វ័យប្រមាណជា៦០ឆ្នាំកំពុងស្ដីឲ្យសិស្សដែលរាំខុសក្បាច់ទាំងញញឹមញញែមដោយសារស្នាមជ្រួញ។
ប៉ុន្តែ ការហាត់រៀនរបស់សិស្សនៅពេលនេះ ហាក់ដូចជាមិនសូវជា មានសកម្មភាពដូចពីមុនទៅ បើយោងតាមលោក ស្រឿ ថាវរៈ ដែលជាគ្រូបង្ហាត់ ព្រមទាំងជានាយកផ្នែកល្ខោនខោល ហើយក៏ជាអនុប្រធានផ្នែកសាលារបាំ បានមានបង្ហើបឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ សិស្សានុសិស្សដែលកំពុងសិក្សាល្ខោនខោលនេះ មានថយចុះគូរឲ្យព្រូយបារម្ភ។
នៅក្នុងជំនាន់នេះ សិស្សបាត់បង់បន្តិចម្ដងៗ ជិតទៅ៦០ភាគរយទៅហើយ បើប្រៀបធៀបទៅនិងចំនួនសិស្សដែលធ្លាប់សិក្សាកាលពីមុនមានចំនួន១០០នាក់ មកត្រឹមតែ៥០ទៅ៥៥នាក់តែប៉ុណ្ណោះ។
លោកគ្រូបានបន្តថា ទោះបីជាសាលារៀនមិនបង់ថ្លៃក៏ដោយ ក៏សិស្សមួយចំនួន បង្ខំចិត្តឈប់ ដោយសារតែ សិស្សភាគច្រើនមានជីវភាពមិនសូវជាធូធារប៉ុន្មានទេ«សិស្សខ្លះត្រូវធ្វើដំណើរឆ្ងាយ តាងពីពោធិ៍ចិនតុងឬស្សីជ្រុំ រឺ ជ្រោងចង្វា ហើយសិស្សខ្លះទៀតមករស់នៅជាមួយសិស្សគ្នាឯង ហើយកូនសិស្សភាគច្រើន សុទ្ធតែជាកូនចៅគ្រូៗ ដែលបន្សល់ទុកឲ្យកូនចៅ»។
លោកគ្រូ បានបន្តដោយទឹកមុខក្រៀមក្រមថា កូនចៅអ្នកមានជីវភាពធូធារ ពូកគេមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ លើសលែងតែ អ្នកនោះស្រលាញ់ចូលចិត្ត អំនត់ព្យាយាម មានសកម្មភាពរាល់ថ្ងៃ ពីព្រោះក្បាច់នៃល្ខោនខោលមានបន្សល់ទុក ពីដូនពីតាមក។
រឺឯ នៅ សមាគមន៍សិល្បៈខ្មែរអប្បរា មានទីតាងប្លក់លក់ងាវ ទូលគោក ដែលជាសមាគមន៏ទទួលបង្ហាត់ដោយមិនគិតប្រាក់ផ្នែកសិល្បៈតាងពីឆ្នាំ១៩៩៨ ក៏កំពុងជួបបញ្ហាដូចសាលាមធ្យមវិចិត្រសិល្បៈដែរ។
លោក ចក់ ចិត្រា អ្នកទទួលពាក្យសិក្សា និងជាគ្រប់គ្រង់ទូទៅក្នុងសមាគមន៍ បានឲ្យដឹងថា តាមការសង្កេតរបស់លោក ចំនួនសិស្សមកសិក្សាមានការឡើងចុះៗ មិនអាចកំណត់បាន ប៉ុន្តែ លោកអាចនិយាយបានថា សិស្សដែលរៀននៅសមាគមន៍មិនសូវជាចាប់អារម្មណ៍ការហាត់ល្ខោនខោលនេះទេ ពីព្រោះវាមិនសូវបានចេញមុខក្នុងសង្គម ពូកគេចូលចិត្តហាត់របាំប្រពែណី។
លោក ចិត្រា បានបន្តដោយព្រួយបារម្ភថា សមាគមន៍សិល្បៈខ្មែរអប្បរាធ្លាប់បានការសំដែងទស្សនាដោយគ្មានឥតគិតថ្លៃ ជារាល់ល្ងាចថ្ងៃសៅរ៍ ប៉ុន្តែកម្មវិធីបែបនេះ លែងមានទៀតហើយ ដោយសារគ្មានការគាំទ្រពីប្រជាជនខ្មែរ។លោកបានបញ្ជាក់ថា ទោះបីជាមិនឥតគិតថ្លៃ ក៏ប្រជាពលរដ្ឋខ្មែរហាក់ដូចជាមិនចាប់អារម្មណ៍ លោកឃើញមានតែភ្ញៀវបរទេសប៉ុណ្ណោះ ដែលពួកគេត្រូវចំនាយ ៥ ទៅ៧ ដុល្លារសហរដ្ឋអាមេរិច។
លោកគ្រូ ថាវរៈ ងាកមើលសិស្សបណ្ដើរ និយាយបណ្ដើរថា លោកគ្រូបានបង្រៀនសិស្សប្រាំបួនជំនាន់ហើយ គឺតាំងពីឆ្នាំ1990 មកម្លេះ ប៉ុន្តែ លោកគ្រូសង្កេតឃើញថា មានតែជំនាន់នេះទេ ដែលមិនសូវបានទៅសំដែងឯណាទេ គ្រាន់តែហាត់ និងសំដែងបន្តិចបន្តួចប៉ុណ្ណោះ លោកគ្រូ ថាវរៈ បន្តថា មិនដូចជំនាន់លោកគ្រូទេ «ខ្ញុំបានចេញសំដែងទាំងក្នុង និង ក្រៅប្រទេស ជាពិសេស នៅទ្វីបអឺរ៉ុប សឹងតែ គ្រប់ប្រទេសទៅហើយ»។
យុវសិស្ស ឈួន ឧត្តម វ័យ ១៨ឆ្នាំ ដែលជាសិស្សថ្នាក់ទី៤ នៃសាលាមធ្យមវិចិត្រសិល្បៈ បាននិយាយថា ខ្លួនគេបានសិក្សាអស់រយៈពេលប្រាំពីរឆ្នាំមកហើយ នៅតែពីរឆ្នាំទៀតប៉ុណ្ណោះ គេនឹងបញ្ចប់ការសិក្សា ល្ខោនខោលនេះហើយ។
យុវជនរូបនេះបន្តថា ដោយសារតែខ្លួនគេជាកូនគ្រូផង ហើយមានបំនិនពីកំណើត ទើបគេមានចំណាប់អារម្មណ៍ចង់រៀនល្ខោនខោលនេះ ឧត្តម បន្ថែមថា វាមានការលំបាកណាស់ ក្នុងការហាត់ក្បាច់ស្វានេះ «វាពិបាក់តាមកំរិតរបស់វា ដូចជាខ្ញុំអញ្ចឹង ការហាត់មានករិត ហើយវាត្រូវពន់ដៃ ពន់ជើង មានអ្នកខ្លះយំ មានអ្នកខ្លះថ្ងូរ»។
មិនខុសប្លែកពីឧត្តម ប៉ុន្មានទេ យុវសិស្ស ស្រូយ សារ៉ា វ័យ១៨ឆ្នាំ ដែលកំពុងសិក្សាឆ្នាំបញ្ចប់ ក្នុងសាលាជាមួយឧត្តមដែរ បានបញ្ចេញពីចំនាប់អរម្មណ៍ថា ការហាត់ល្ខោនខោលជាចំណង់ចំណូលចិត្តរបស់សារ៉ា បើទោះបីជាសារ៉ាត្រូវធ្វើដំណើរទៅមកៗ ក្នុងចំងាយសឹងតែ មួយជំហៀងភ្នំពេញក៏ដោយ។
ឧត្តម បានបន្តដោយទឺកមុខព្រួយបារម្ភថា ល្ខោនខោលនេះ គឺមិនសូវបានចេញមុខចេញមាត់ក្នុងសង្គមទេ យូៗចេញម្ដង ហើយអ្វីដែលពិសេសនោះ គឺខ្វះមុខខ្វះក្រោយ និងកន្លែងហាត់មានភាពតូចចង្អៀត ម្យ៉ាងសិស្សត្រូវប្រជុំគ្នាហាត់។
Sunday, January 16, 2011
Law talks conference
It is time for people to know about Law in Cambodia precisely, recently National Assembly just adopted many laws such as Penal code, Press Law, and NGOs Law, about which many NGOs (Non Government Organization ) are concerning.
On January 14 to 16, 2011, we had conference at Sihanouk Ville that this event was joint from
many organizations like Extraordinary Charmber of Court in Cambodia and this event organized by Konrad Andenauer Foundation.
What i can learn from this Event are both International and National Law, some of which I have never ever learned before. As I join in this great event, I felt I was a little bit active because I can ask and discuss with knowledgeable people both inside and outside country. In this event, we had discussed NGOs Law, so it is clearer for me to see this law through. And I can know what going on in society precisely.
Besides this Law, We had discussed academic freedom, which states about students' rights and professors' right, and what students or professors should do while studying or training.
We had discussed plenty of Law but i just mentioned a few because of my understanding.
I strongly believe that we will have such an event next time and I hope I can join it second time.
Tuesday, January 4, 2011
So l
What urge me to be proud of it is tis price because this X2-01 costs at a retailed price around $US 100. And the screen on this Nokia is a 2.4-inch QVGA display with a VGA camera on the back. Weighing 108g, and it allows for 8GB of external storage. I think all people not only average or high poperty can afford this mobile phone. And i would like to say that if i did not get this award, i wil buy one because when we buy this Nokia, we can get one Sim for Cellcard and 100MB internet usage for 1 year free of charge.
So far, after opening of its brach office in July 2010, Nokia has introduced numerous latest devices with high messaging capabilities for various segment of mbile users in Cambodia. Thosed include particularly Nokia N8, C7, and C3.
I stronglybelieve that Nokia will perovide more and more latest mobile phones.
Monday, December 13, 2010
My Best and Worst day at Mondul Kiri province
This trip was the best and worst trip in my life because i faced different situations that i have never ever confronted before. Although i said it is both bad and good, Goodness hapened much more than Badness. And i really hated and loved what i saw, heard, spoke, and tought.
Sunday, November 28, 2010
Tuesday, November 2, 2010
i joint in Nokia N8 and C7 new launch
Nokia N8 and C7 are the new Smart Cell phone. Both are touch screen. They are being popular for people who are interested in New Technology. They are convenient for people who have plan to visit around the world because they both have map not only local but also the world. Nokia N8 and C7 can provide whatever you need such as taking photograph, Editing photograph, mainly watch Video precisely. Moreover, They are marvelous for Youth who love downloading without boundary, they are more comfort if all you guys connect with SUB wire. They cost moderate, Nokia N8 costs 456 $. In my eyes, i accept they are excellent, but they are much expensive. They are maybe suitable for wealthy people.